ដោយ៖ លាងហួរ
ចិន៖ ប្រទេសចិនគ្រោងនឹងបង្កើតមូលនិធិអចលនទ្រព្យក្នុងទំហំទឹកប្រាក់រហូតដល់៣០០ពាន់លានយន់ (ស្មើនឹង៤៤,៣៩ពាន់លានដុល្លារអាមេរិក) ដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន រួមទាំងក្រុមហ៊ុន China Evergrande Group ផងដែរ។
មូលនិធិនេះបានទទួលបានទឹកប្រាក់ចំនួន៥០ពាន់លានយ័ន ពីធនាគារ China Construction Bank និងចំនួន៣០ពាន់លានយ័ន ពីធនាគារប្រជាជនចិន (PBOC) ដោយមូលនិធិនេះអាចកើនឡើងដល់ចន្លោះពី២០០ ទៅ៣០០ពាន់លានយ័ន។
និយតករ និងរដ្ឋាភិបាលក្នុងតំបន់ នឹងធ្វើការជ្រើសរើសអ្នកអភិវឌ្ឍន៍ ដែលមានសិទ្ធិទទួលបានការគាំទ្រពីមូលនិធិនេះ ដោយបញ្ជាក់បន្ថែមថាមូលនិធិនេះអាចត្រូវបានប្រើ ដើម្បីទិញផលិតផលហិរញ្ញវត្ថុ ដែលចេញដោយអ្នកអភិវឌ្ឍន៍ ឬផ្តល់ហិរញ្ញប្បទានដល់អ្នកទិញនៃគម្រោងរបស់ពួកគេ។
របាយការណ៍មួយបានបង្ហាញថា ទីក្រុងប៉េកាំងក៏កំពុងពិចារណាលើគោលនយោបាយជាតិ សម្រាប់ការចេញលក់មូលបត្របំណុលពិសេស សម្រាប់ការអភិវឌ្ឍឡើងវិញនៅទីក្រុង shantytown ផងដែរ៕
No comments:
Post a Comment